ចង់ងាយស្រួលក្នុងការបកប្រែពាក្យបរទេស ដែលឃើញក្នុងគេហទំព័រ មកជាភាសាខ្មែរឬ?
នៅ
ពេលថ្មីៗនេះគេហទំព័រ Veayo.com បានដាក់ផ្សាយនូវកម្មវិធីបន្ថែម
(add-on) មួយថ្មីមានឈ្មោះថា Any Language to Khmer Translator
ដែលមានតួនាទីក្នុងការបកប្រែពាក្យបរទេសណាមួយ
ដែលយើងឃើញក្នុងគេហទំព័រ មកជាភាសាខ្មែរបានភ្លាមៗ។
កម្មវិធីនេះពិតជាមានភាពងាយស្រួលណាស់ ក្នុងការបកប្រែ ដោយគ្រាន់តែអូសលើពាក្យណាមួយ ហើយចុចខាងស្ដាំលើពាក្យនោះ រួចរើសយក Khmer Dictionary ពេលនោះផ្ទាំងបកប្រែ នឹងលោតមកតែម្ដង។ នេះជាកម្មវិធីថ្មីមួយ ដែលផ្ដល់ភាពងាយស្រួលដល់ប្រជាជនខ្មែរទូទៅ ក្នុងការបកប្រែពាក្យដែលគិតថាខ្លួនមិនដឹង ឬដឹងហើយតែមិនច្បាស់។

នាពេលបច្ចុប្បន្ន កម្មវិធីនេះបានចេញដល់កំណែសាកល្បង ១.៣ ហើយ។ អាចដំណើរការបាននៅលើ Firefox ចាប់ពីកំណែ 1.0 – 4.2a1pre ។ អ្នកអាចដំឡើងប្រើបាននៅ ទីកន្លែងនេះ។

ខ្ញុំពិតជាសប្បាយចិត្តណាស់
នៅពេលបានឃើញប្រភេទកម្មវិធីល្អៗបែបនេះ
ត្រូវបានដាក់ឲ្យប្រើយ៉ាងទូលំទូលាយ ហើយមានភាពងាយស្រួល។
សង្ឃឹមថានៅថ្ងៃខាងមុខ នឹងមាននូវកម្មវិធីល្អៗជាច្រើនទៀត
ដែលបង្កើតដោយខ្មែរ និងសម្រាប់ខ្មែរ។
ដកស្រង់:http://it4ug.net
កម្មវិធីនេះពិតជាមានភាពងាយស្រួលណាស់ ក្នុងការបកប្រែ ដោយគ្រាន់តែអូសលើពាក្យណាមួយ ហើយចុចខាងស្ដាំលើពាក្យនោះ រួចរើសយក Khmer Dictionary ពេលនោះផ្ទាំងបកប្រែ នឹងលោតមកតែម្ដង។ នេះជាកម្មវិធីថ្មីមួយ ដែលផ្ដល់ភាពងាយស្រួលដល់ប្រជាជនខ្មែរទូទៅ ក្នុងការបកប្រែពាក្យដែលគិតថាខ្លួនមិនដឹង ឬដឹងហើយតែមិនច្បាស់។

បកពីអង់គ្លេសមកខ្មែរ

បកពីចិនមកខ្មែរ
ដកស្រង់:http://it4ug.net

Post a Comment